ព័ត៌មានជាតិ

ស្រ្តីម្នាក់ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ!..

រតនគិរី: កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មាន ករណីស្រ្តីម្នាក់ផឹកថ្នាំសម្រាប់បាញ់ស្មៅ បណ្តាលឲ្យស្លាប់ នៅភូមិតឹន ឃុំតឹន ស្រុកកូនមុំ ខេត្តរតនគិរី។

ស្រ្តីដែលស្លាប់មានឈ្មោះ សឿង ណាង អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយបានទទួលព័ត៌មាននេះរួចមក កម្លាំងជុំនាញបានចុះទៅធ្វើកោសល្យវិច័យ និងប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់