ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តស្តារិចលឿន ក្រឡាប់ផ្ងារជើងធ្លាក់ផ្លូវ នៅស្រុកព្រៃនប់!

​ព្រះសីហនុ: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង នៅចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ2AQ 2641 បើកបរដោយជនជាតិចិនឈ្មោះ ចិន ធៀនហ្វា ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភ្នំពេញ (របួសស្រាល) មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបណ្តាលឲ្យក្រឡាប់ទៅខាងស្តាំដៃ បាក់បង្គោលចំណាំងផ្លាតអស់ចំនួន៣ដើម។

ចំពោះករណីនេះ ត្រូវបានសមត្ថកិច្ចនាំយករថយន្តមករក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់៕

មតិយោបល់