ព័ត៌មានជាតិ

ឆេះរថយន្តស៊ែរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលនៅលើសាឡាងមួយគ្រឿង ព្រលឹងចុងសក់

កណ្តាល: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ នៅលើសាឡាងចម្លងឈ្មោះ វិស្នុ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ខណ:ដែលមានរថយន្តស៊ែរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានឆាបឆេះក្បាលខាងមុខ ស្របពេលដែលបញ្ឆោះបម្រុងឡើងច្រាំងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

សូមបញ្ជាក់ថ រថយន្តដែលឆាបឆេះនេះ បានរលត់ទៅវិញ ដោយសារប្រជាពលរដ្ឋនាំគ្នារុញចូលទឹក ហើយសមត្ថកិច្ចបានសណ្តោងរថយន្តពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់ កណ្តាលវិញផងដែរ៕

មតិយោបល់