ព័ត៌មានជាតិ

រថយន្តស្ទូចមួយគ្រឿង បុកបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់ របួសជនជាតិចិនម្នាក់

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា រថយន្តស្ទូចមួយគ្រឿង ពាក់កលេខ ភ្នំពេញ 3E- 0932 បុកបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់ នៅស្ពានអូរសំអាត ផ្លូវឯករាជ្យក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃ២១ ខែកក្កដា ឆ្នាំ ២០១៨។

តាមសមត្ថកិច្ច ប្រាប់ឲ្យដឹងថា ករណីនេះ បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ ជាជនជាតិចិន រងរបួសស្រាល ដោយសាររថយន្តក្រឡាប់ទៅប៉ះ និងត្រូវបាននាំទៅសង្គ្រោះភ្លាមៗដែរ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តស្ទូច ត្រូវបានសមត្ថកច្ចឃាត់ខ្លួន ជាបណ្តោះអាសន្នហើយ៕

មតិយោបល់