ព័ត៌មានជាតិ

លោះព្រលឹងអស់! ប្រទះឃើញបុរសម្នាក់ ដេកស្លាប់រឹងស្ដូកក្រោមដើមព្រីង

ពោធិ៍សាត់: មានការភ្ញាក់ផ្អើលមួយ ក្រោយ ប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្រោមដើមព្រីង កាលពីវេលាម៉ោង ១និង២១នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រសាំងគ្រួរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមប្រភពពីសាក្សីឃើញហេតុកាណ៍ បានឲ្យដឹងថា សពបុរសខាងលើ ត្រូវបានប្រទះឃើញដេកស្លាប់ ក្រោមដើមព្រីងជាប់ចិញ្ចើមផ្លូវក្រាលកៅស៊ូមួយ ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ភូមិសាស្ត្រ ឃុំតាលោ ក្នុងស្រុកបាកាន។

សពរងគ្រោះ ត្រូវគេស្គាល់អត្តសញ្ញាណ ឈ្មោះ ឡាង រ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច បានចុះទៅពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ) ទើបបណ្តាលឲ្យស្លាប់បែបនេះ៕

មតិយោបល់