ព័ត៌មានជាតិ

យកសាច់គោទៅលក់ឲ្យគេមួយភ្លែតសោះ មកវិញផ្ទះឆេះខ្ទេច!

កោះកុង: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ម្ចាស់ផ្ទះមានឈ្មោះ ទត រ៉ូត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរឥស្លាម មានប្រពន្ធឈ្មោះ សែត ហាទីម៉ាស់ មានទីលំនៅភូមិឈូក ឃុំជីខលើ។

ចំណែក មូលហេតុ បណ្ដាលមកពីទុស្សេខ្សែភ្លើង ខណ:ដែលម្ចាស់មិននៅផ្ទះយកសាច់គោទៅលក់ ហើយភ្លើងឆេះលឿនរយ:ពេល១៥នាទីឆេះអស់តែម្តង បណ្តាលឲ្យខូចខាតផ្ទះមួយខ្នងទំហំ៦គុណ៩ម៉ែត្រ ធ្វើពីឈើប្រក់សង្កសីឆេះអស់ទាំងស្រុង, លុយខ្មែរ៩លា​នរៀល, លុយដុល្លារ៣០០ដុល្លារ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត៕

មតិយោបល់