ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា៖ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅភូមិចំរើនផលនិងភូមិឫស្សី ក្រោយទុស្សេប្រអប់ភ្លើង!..

ភ្នំពេញ: យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣និង២៧នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២(GS2-F2B) មូលហេតុដើម្បីជួយសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះនៅP1652 ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចជា៖ (១)ភូមិចម្រើនផល សង្កាត់បឹងទំពុន (២)ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង៤នាទីល្ងាច លើកលែងតែ P1652-F1 និងF2 មូលហេតុដោយសារឆេះប្រអប់ហ្វុយស៊ីបខែ្សបណ្តាញតង់ស្យុងទាប(LV)៕

មតិយោបល់