ព័ត៌មានជាតិ

ផឹកស្រវឹងឈ្លោះគ្នាប្តីប្រពន្ធ នាងទ្រាំលែងបានទាញពូថៅ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលប៉ុស្តិ៍

រតនគិរី: កាលពីវេលាម៉ោង៤និង៣៩នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មានករណីអំពើហិង្សាក្នុងគ្រួសារ មួយបានកើតឡើង ដោយសារតែស្រវឹងស្រាឈ្លោះគ្នារវាងប្ដីប្រពន្ធ រហូតប្រពន្ធទ្រាំមិន យកពូថៅមកកាន់ ទើបប្រតាយគ្នាប៉ះនឹងពូថៅបណ្តាលឲ្យប្តីរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ រស់ ហ៊ុន ភេទស្រី អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នូវភូមិ៣ ឃុំស្រែអង្គ្រង ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ើង ស៊ិន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នូវភូមិឃុំជាមួយគ្នា។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់