ព័ត៌មានជាតិ

សូមជួយShare! មានអ្នកណាបាត់សាច់ញាតិទេ រកសាច់ញាតិគាត់មិនទាន់ឃើញទេ!

កំពង់ឆ្នាំង: មានបងប្អូនណាបាត់សាច់ញាតិទេ? កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសាកសព
មនុស្សប្រុសម្នាក់ លង់ទឹកស្លាប់នៅចំណុចភូមិឱម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សាកសពមានអាយុប្រហែល៣០ទៅ៤០ឆ្នាំ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្នសាកសពរក្សាទុកក្នុងវត្តស្តីសិរីមង្គល ហើយបើបងប្អូនណាបាត់សាច់ញាតិ សូមទាក់ទងទៅខាង អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច៕

មតិយោបល់