ព័ត៌មានជាតិ

តារាចម្រៀងម្នាក់បើករថយន្តព្រូស បុករ៉ឺម៉កកង់បីដាច់ជាពីរ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ បុករ៉ឺម៉កកង់បីដាច់ជាពីរ បណ្ដាលឲ្យអ្នកបើកកង់បីរងរបួសធ្ងន់បាក់ជើងឆ្វេងធ្ងន់ធ្ងរ ភ្លាមៗត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះ ប៉េង ចាន់ណា អាយុ៣៥ឆ្នាំ មុខរបររត់កង់បី រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ប៊ី ចាន់រ៉ាឌី អាយុ៣០ឆ្នាំ មុខរបរតារាចម្រៀង រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

មុនពេលកើតហេតុ រ៉ឺម៉កកង់បីមួយគ្រឿង អូសដោយម៉ូតូវីវ៉ាពាក់ស្លាកលេខ ភ្នំពេញ 1AE-6582 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខាងលើ រ៉ឺម៉កកង់បីបត់ឆ្លងមកខាងធ្វេងដៃមិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2T-6522 បើកបរពីលិចទៅកើតស្របទិសគ្នា ខណ:មកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនទាន់ ក៏បុករ៉ឺម៉កកង់បីពេញទំហឹងចំពាក់កណ្ដាលឲ្យរ៉ឺម៉កកង់បីដាច់ជាេះីរ ដោយកន្ទុយរ៉ឺម៉កខ្ទាតទៅខាងស្ដាំដៃ។ ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្ត អ្នកបើករ៉ឺម៉ករបួសបាក់ជើងខាងធ្វេងធ្ងន់ធ្ងរ ត្រូវបានរថយន្ត យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ បានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កកង់បី យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់