ព័ត៌មានជាតិ

ករណីខ្យល់កន្រ្តាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋ រងការខូចខាតនៅស្រុកបារាយណ៍!…

​កំពង់ធំ: កាលពីវេលោម៉ោង៦និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរងផលប៉ះពាល់រលំផ្ទះ១ខ្នង របើកដំបូលផ្ទះ១ខ្នង និង របើកដំបូលសាលារៀន១ខ្នង ស្ថិតនៅ តំបន់ដាច់ស្រយាល ក្នុងភូមិអូរចំរេះ ឃុំបាក់ស្នា ស្រុកបារាយណ៍។

១.ម្ចាស់ផ្ទះឈ្មោះ សេក សឿ ភេទប្រុស អាយុ៣២ឆ្នាំ ប្រពន្ធឈ្មោះ ជា យឿន អាយុ៤០ឆ្នាំ ផ្ទះទំហំ៥មx៦ម ធ្វ់អំពីឈើ ជញ្ជាំស័ង្កសី ប្រក់ស៊ីប្រូ
ខូចខាត: របើកដំបូលស៊ីប្រូអស់ចំនួន០៧សន្លឹក។

២.ម្ចាស់ផ្ទះឈ្មោះ ប៉ោ ខឿន ភេទប្រុស អាយុ២៣ឆ្នាំ ប្រពន្ធឈ្មោះ សុំ ស៊ុនហេង អាយុ២៨ឆ្នាំ ផ្ទះទំហំ៥មx៣ម ធ្វើអំពីឈើ ប្រក់ស្បូវ
ខូចខាត: រលំទាំងស្រុង។

៣.សាលាបឋមសិក្សាកំពង់ក្របី ធ្វើអំពីឈើ ប្រក់ស៊ីប្រូ
ខូចខាត:របើកដំបូលស៊ីប្រូអស់ចំនួន០៥សន្លឹក។
ករណីខាងលើមិនបង្កឲ្យរងរបួសមនុស្សឡើយ៕

មតិយោបល់