ព័ត៌មានជាតិ

រថយន្តTACOMA ពន្លះម៉ូតូZoomer-X ស្លាប់ម្នាក់យ៉ាងរន្ធត់នៅលើផ្លូវជាតិលេខ២

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់យ៉ាងអាណោចអធម័ បន្ទាប់ពីមានរថយន្តមួយគ្រឿង បើកបោះយ៉ាងលឿនជ្រុលទៅបុកពេញទំហឹងបណ្ដាលបោកក្បាល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ តុល កុសល់ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់។

តាមប្រភពពីកន្លែងកើតហេតឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តម៉ាក TACOMA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3689 បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកម៉ូតូ Zoomer-X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ 1FW-2881បើកបុរសម្នាក់ពីជើងទៅត្បូងក្នុងបញ្ច្រាសទិសពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ។ ចំណែករថយន្តបង្កបើករត់ទាំងបែកកង់បាន៥០ម៉ែត្របានទុករថយន្តចោលគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកកិច្ចមូលដ្ឋានបានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅការិយាល័យចចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់