ព័ត៌មានជាតិ

Update៖ ទឹកស្ទឹងសំរោង ផ្លូវជាតិលេខ ៤ ហក់ឡើងជាថ្មី

ព្រះសីហនុ: គិតត្រឹមម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានហក់ឡើងជាថ្មីម្តងទៀត ។ ពេលនេះទឹកស្ទឹង បានជន់ឡើងព្រៀបនឹងចិញ្ចើមផ្លូវជាតិជាបណ្តើរៗហើយ ។

សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមចំណុចខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

មតិយោបល់