ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូទៅបុកពីក្រោយម៉ូតូមន្ត្រីនគរបាល ខណៈកំពុងជិះបំពេញការងារ របួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: នគរបាលចរាចរណ៍ខណ្ឌដូនពេញ២នាក់ ត្រូវបានយុវជន​ម្នាក់ ជិះម៉ូតូបុកពីក្រោមពេញទំហឹង ខណ:ពួកគាត់កំពុងជិះម៉ូតូ ទៅធ្វើការវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលមន្ត្រីនគរម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ចំណែកយុវជនបើកម៉ូតូបង្ក បានរងរបួសធ្ងន់ធ្ងរផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាលផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុគេឃើញ មន្ត្រីនគរបាលទាំង ២ បានជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេចR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើត ស្រាប់តែមានយុវជនម្នាក់ ជិះមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-4273 បានធ្វើដំណើរស្របទិសគ្នាយ៉ាងលឿន មិនប្រយ័ត្ន ក៏បុកម៉ូតូប៉ូលិសពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាច្រើនម៉ែត្រ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងបីនាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់