ព័ត៌មានជាតិ

Update៖ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី មួយគ្រឿង ដាច់ហ្វ្រាំងបោលបុកបង្គោល ភ្លើងស្តុបទ្រេតអស់មួយដើម

ភ្នំពេញ: រយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី មួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ដោយក្រពឹត និង បែកកញ្ចក់ផ្នែកខាងមុខ បន្ទាប់ពីដាច់ហ្វ្រាំងបោលទៅបុក​បង្គោលភ្លើងស្តុបមួយដើមទ្រេត។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង ១៥នាទីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នៅចំណុចភ្លើងស្តុបស្ពានដែក ផ្លូវលេខ ៣៧១ កែងនិងផ្លូវលេខ ២១៧ ភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកសំរាម របស់ក្រុមហ៊ុន ស៊ិន ទ្រី ពណ៌លឿង គ្មានស្លាកលេខមួយគ្រឿង ទំនង់ជាទើបតែបើកចេញពីស្នាក់ការក្រុមហ៊ុនរបស់ខ្លួន ដែល នៅក្បែរនោះ ដើម្បីចេញទៅរកដឹកសំរាម តាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ ខណ:កំពុងតែមានការកកស្ទះនោះ តៃកុងរថយន្តព្យាយាមជាន់ហ្វ្រាំង តែជាន់មិនស៊ី
ដោយខ្លាចបុកគេឯង ទើបបួងចង្កូតទៅបុកផ្ទុបជាប់នឹងបង្គោលភ្លើងស្តុបខាងលើ បណ្តាលឲ្យទ្រេត និងរថយន្តរងការខូចខាត តែសំណាង់ល្អមិនបានបង្កឲ្យមានមនុស្សណាម្នាក់រង គ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ច បានមកដល់ បានធ្វើការវាស់វែង និងបញ្ជូនរថយន្តយកទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់