ព័ត៌មានជាតិ

ក្រុមចោរឆក់វ័យក្មេង២នាក់! ចេញពីរៀនសហការគ្នា ឆក់កាបូបនិស្សិតពេទ្យ មិនបានសម្រេច ចាប់បានម្នាក់!..

កណ្តាល: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពឆក់កាបូបនារីម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វណ្ណ: ស្រីនន់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ និស្សិតពេទ្យឆ្នាំទី១ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ២នាក់ ទី១ឈ្មោះ វណ្ណា វណ្ណេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត រស់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ និងទី២ឈ្មោះ ខែម ម៉េងលន់ ហៅគុណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(គេចខ្លួន)។

សម្ភារ:បាត់បង់ ទូរស័ព្ទដៃម៉ាកiPhone7plus ពណ៌ខ្មៅ១គ្រឿង កាបូបដៃ ពណ៌សុកូឡា១,លុយខ្មែរ៥៥.៥០០រៀល,ក្រវិលប្រាក់១គូ។ និងមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាកសង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Y-6172។

វត្ថុតាងចាប់យក៖ កាបូបដៃពណ៌សូកូឡា១,លុយខ្មែរ៥៥.៥០០រៀល, ក្រវិលប្រាក់១គូ,ម៉ូតូម៉ាក សង់០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Y-6172។

ករណីនេះ កម្លាំងជំនាញកំពុងបន្តធ្វើកិច្ចការស្រាវជ្រាវនិងស៊ើបអង្កេត បន្តចាត់ការតាមនីតីវិធី៕

មតិយោបល់