ព័ត៌មានជាតិ

​បងស្មោះ អូនប្រែចិត្ត! បង្ហោះរូបភាពថត​ដេក​ជាមួយគ្នានៅផ្ទះសំណាក់ នាងប្តឹងប៉ូលិសចាប់វាយខ្នោះ!..

កំពត: កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មាននារីម្នាក់អាយុ២៣ឆ្នាំ បានមកប្តឹងសមត្ថកិច្ចព្រហ្មទណ្ឌថាឈ្មោះ ភួង កូរ៉េ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ បានយករូបភាពអាសអាភាសដែលបានថតដេកនៅផ្ទះសំណាក់ជាមួយគ្នា ទៅបង្ហោះជាសាធារណ:គំរាមឲ្យស្រឡាញ់តែខ្លួន។

នៅរសៀលថ្ងៃទី២៤ខែឆ្នាំដដែល សមត្ថកិច្ចបានហៅឈ្មោះ ភួង កូរ៉េ មកសួរនាំនៅការិ.លព្រហ្មទណ្ឌកម្រិតស្រាល រូបគេបានឆ្លើយថា ពិតជាបានបង្ហោះរូបភាពអាសអាភាស និងសរសេពាក្យមិនគប្បីបង្ហោះពិតប្រាកដមែន។

មូលហេតុខឹងជនរងគ្រោះឈប់ស្រឡាញ់ខ្លួន។ ចំពោះករណីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់