ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រកាន់ស្តាំ ជ្រុលទៅបុកជាមួយរថយន្តរបស់សាលាឧត្តមភាពអប់រំកម្ពុជា ខ្ទេចទាំងសងខាង ក្មេងអាយុ១៧ឆ្នាំម្នាក់របួសធ្ងន់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី០២ មិនប្រកាន់ស្តាំ ជ្រុលទៅបុកជាមួយរថយន្តស៊ាំយ៉ុង របស់សាលាឧត្តមភាពអប់រំកម្ពុជា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2400 ខ្ទេចទាំងសងខាង បណ្តាលឲ្យក្មេងស្រីជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង​នាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់