Post News Media ព័ត៌មានជាតិ បបួលគ្នាទៅកាប...

បបួលគ្នាទៅកាប់ដើរឈើ មកវិញស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់!

ពោធិ៍សាត់: កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរស២នាក់បបួលគ្នាទៅកាន់ដើមឈើនៅចំណុចភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បែរជាត្រូវដើមឈើរលំសង្កត់ស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ យ៉ាន យ៉េន ភេទប្រុស អាយុ៤១ឆ្នាំ។ចំណែកម្នាក់ទៀតឈ្មោះ វឺម វេង​ ភេទប្រុស អាយុ៤៥ឆ្នាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកំណត់ហេតុត្រួតពិនិត្យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...