ព័ត៌មានជាតិ

រថយន្តហ្វ៊តក្រុមហ៊ុនណាហ្គាវើល បើកគេចរ៉ឺម៉កកង់បី ធ្លាក់ផ្លូវបុកគំរបលូក្រឡាប់ របួសធ្ងន់ស្រាល៣នាក់ទាំងព្រឹក!..

ភ្នំពេញ: យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាល ខណ:ដែលកំពុងបើកបររថយន្តម៉ាកហ្វ៊ត១គ្រឿងគេចពីម៉ូតូកង់បីជ្រុលទៅបុកគម្របលូក្រឡាប់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ៩២ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហ្វ៊ត របស់ក្រុមហ៊ុនណាហ្គាវើល ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2U.9689 បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូរ៉ឺម៉កកង់បី១គ្រឿងដែលបើកពីមុខ។ ពេលនោះសង្ស័យអ្នកបើកបររថយន្តវ៉ាក់អឺក៏បួងចង្កូតគេចមកខាងស្តាំដៃពេលនោះរថយន្តបានធ្លាក់ពីផ្លូវបេតុងមកបុកនិងគម្របលូពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំនិងមនុស្សប្រុស្រី៣ដែលនៅក្នុងរថយន្តរងរបួសធ្ងន់ស្រាលតែម្តង។

ប្រភពបន្តទៀតថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តត្រូវបងប្អូនជនរងគ្រោះហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់