ព័ត៌មានជាតិ

ឈ្លោះជាមួយប្រពន្ធខឹងខ្លាំងពេកដើរទៅបុកដើមប្រេងខ្យល់ រួចទៅចង.កសម្លាប់ខ្លួន

កណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានបុរសម្នាក់ បានធ្វើអត្តឃាតចងកម្លាប់ខ្លួន ក្រោយពីមានទំនាស់ជាមួយនឹងប្រពន្ធ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សពជនរងគ្រោះមានឈ្មោះ សុខា រ៉ានី ភេទប្រុស អាយុ២៨ឆ្នាំ ដោយមានប្រពន្ធឈ្មោះ ស្រេង គឹមស៊ាង ហៅក្តាម។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សស្រវឹងខួប លុះត្រឡប់មកដល់ផ្ទះក៏ឈ្លោះជាមួយប្រពន្ធ ហើយបានដើរទៅបុកនឹងដើមប្រេងខ្យល់ ហើយត្រូវបានម្តាយឃាត់កុំឲ្យឈ្លោះគ្នាហើយក៏ស្ងាត់រៀងខ្លួន លុះមួយសន្ទុះមកស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់