ព័ត៌មានជាតិ

ថៅកែខារ៉ាអូខេ ហ្សេនៀ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកខារ៉ាអូខេ!

សៀមរាប: កាលពីវេលាម៉ោង៨និង២០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសដែលជាថៅកែខារ៉ាអូខេ ហ្សេនៀ ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកខារ៉ាអូខេ ដែលមានទីតាំងក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ CHAI SUNGSOO ភេទប្រុស កើតឆ្នាំ ១៩៦៧ ជនជាតិ កូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM២៥៩៦៩២៥១ ទិដ្ឋាការស្នាក់នៅលេខEI០១៤៤៥៦៩៦ ផុតកំណត់ថ្ងៃទី ០២-០៤-២០១៩ មុខរបរថៅកែខារ៉ាអូខេហ្សេនៀ ស្នាក់នៅផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះមានប្រពន្ធឈ្មោះ សេក ស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ មានកូនជាមួយគ្នាចំនួន២នាក់។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ការពិនិត្យកាមេរ៉ាសុវត្ថិភាព និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតខ្លួនឯង ដោយការយកខ្សែនីឡុង ចងកក្នុងបន្ទប់ទឹកពិតប្រាកដមែន ហើយសពត្រូវបានតម្កល់ទុកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាមសំណូមពររបស់ក្រុមគ្រួសារនិងស្ថានទូត៕

មតិយោបល់