ព័ត៌មានជាតិ

Update៖ ទឹកទន្លេបន្តឡើងដល់កម្រិតប្រកាសឲ្យប្រុងប្រយត្ន័ អាជ្ញាធរសម្រុកធ្វើការជម្លៀសប្រជាជន!

ស្ទឹងត្រែង: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព ខណ:ទឹកទន្លេបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ។

គិតត្រឹមម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង បានកើនឡើងដល់កម្ពស់ ១១,៤២ ម៉ែត្រ ហើយ (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ) ៕

មតិយោបល់