ព័ត៌មានជាតិ

កំពុងផឹកស៊ី! ខឹងប្រពន្ធតេហៅទៅទិញបន្លែ ទាស់ពាក្យសម្តី ឡើងចងកលើផ្ទះសម្លាប់ខ្លួន!..

​កណ្តាល: នៅថ្ងៃ អង្គារ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ ភូមិព្រែកគង់ ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សុខា រ៉ានី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករនិងលក់បន្លែ មានទីលំនៅភូមិឃុំកើតហេតុ។

តាមការបំភ្លឺរបស់ឈ្មោះ ងិន ស្រី ភេទស្រី អាយុ៤៨ឆ្នាំត្រូវជាម្តាយជនរងគ្រោះ និងឈ្មោះ ស្រេង គឹមស៊ាង ហៅក្តាមត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សចូលចិត្តហូបស្រា ពេលស្រវឹងម្តងៗ មកដល់ផ្ទះតែងតែបង្ករករឿងទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។ លុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ប្រមាណ៣រសៀល ជនរងគ្រោះបានចេញពីផ្ទះរបស់ខ្លួន ទៅផឹកស្រា ជាមួយមិត្តភក្តិនៅក្នុងភូមិ។ ក្រោយមកនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងែខែឆ្នាំដដែល ដល់ម៉ោងដើរប្រមូលទិញបន្លែយកទៅលក់ប្រពន្ធមិនទាន់ឃើញប្តីមកផ្ទះទូរស័ព្ទហៅប្តីមកផ្ទះដើម្បីទៅប្រមូលទិញបន្លែ បន្តិចក្រោយមកប្តីបានមកដល់ផ្ទះ ខឹងប្រពន្ធតេទូរស័ព្ទហៅក៏មានបញ្ហាទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ដោយខឹងប្រពន្ធពេកក៏ដើរទៅបុកនឹងដើមប្រេងខ្យល់ ម្តាយឃើញដូចនេះក៏ឃាត់ កុំឲ្យឈ្លោះប្រកែកគ្នា ប្តីប្រពន្ធទាំង២នាក់ក៏ស្ងប់ស្ងាត់។

ពេលនោះជនរងគ្រោះ ក៏ឡើងទៅលើផ្ទះ ម្តាយនឹកស្មានថា កូនឈប់ឈ្លោះប្រកែកគ្នាឡើងលើផ្ទះដេក ក៏ទៅប្រមូលទិញបន្លែ នៅក្នុងភូមិជិតៗផ្ទះ បន្តិចក្រោយមក កូនស្រីពៅ របស់ខ្លួនបានរត់មកប្រាប់ថា បងរ៉ានី បានចងក នៅក្នុងបន្ទប់លើផ្ទះ ឮដូចនេះគាត់ជាម្តាយបានស្ទុះឡើងលើផ្ទះ ឃើញកូនចងក ដោយយកមុង ធ្វើជាចំណងចងជាប់នឹងធ្នឹមផ្ទះ ក៏ស្រាយចំណងដាក់ជនរងគ្រោះចុះ ដោយជនរងគ្រោះ នៅមានដង្ហើមក៏នាំគ្នាយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ លោកគ្រូពេទ្យជួយព្យាបាល សង្រ្គោះមិនបានជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ រួចបានដឹកសាកសព យកទៅលំនៅដ្ឋានវិញ ហើយបានរាយការណ៍ជូនអាជ្ញារធមូលដ្ឋាន រាយការណ៍ បន្តជូនសមត្ថកិច្ចជំនាញ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរឃុំ ភូមិ លោកគ្រូពេទ្យ និងក្រមគ្រួសារជនរងគ្រោះដើម្បីពិនិត្យ កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា៖ជនរងគ្រោះ មានស្នាម ជាំខ្មៅ នៅនឹងក ផ្នែកខាងមុខលើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងឆ្វង ដល់ក្រោមទងត្រចៀកខាងស្តាំ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់ឡើយ។

ការសន្និដ្ឋានរបស់លោកគ្រូពេទ្យ នឹងផ្នែកជំនាញជនរងគ្រោះពិតជាធ្វើអត្តឃាតចងកប្រាកដមែន ពុំមានពាក់ព័ន្ធ ករណីផ្សេងឡើយ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់