ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកតាមដងទន្លេសាប សង្ស័យជាជនជាតិចិនដែលបានបាត់ខ្លួន!…

កណ្តាល: កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពអណ្តែតទឹក នៅតាមដងទន្លេសាប ភូមិតាមែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល។

ជនរងគ្រោះ(សង្ស័យឈ្មោះដូចរូបភាព)ឈ្មោះ ZHANG YULO ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិចិន មុខរបរ ជាងជួសជុលគ្រឿងចក្រ មានទីលំនៅ ខេត្ត HUANN ប្រទេសចិន ស្នាក់នៅបច្ចុប្បន្ន សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EB4823468។

នៅថ្ងៃខែឆ្នាំកើតហេតុខាងលើបានទទួលព័ត៌មានថា មានប្រជាពលរដ្ឋគេឃើញមានសាកសពអណ្តែតទឹក តាមដងទន្លេសាបក្រោយទទទួលបានព័ត៌មាន កម្លាំងរបស់ប្រជាការពារបាននាំគ្នាយកទូកទៅអូស ទាញយកសពមកអែបច្រាំង ហើយរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុដោយមានការចូលរួម៖ មន្ត្រីជំនាញថ្នាក់ក្រសួង ខេត្ត ជំនាញ ស្រុក លោកក្រុមប្រឹក្សា ឃុំ និងលោក គ្រូពេទ្យចូលរួមពិនិត្យ លើ សាកសពពុំមានស្លាកស្នាមអី្វទេ ។

ការសន្និដ្ឋាន របស់មន្ត្រីជំនាញសពពិតជាស្លាប់ដោយសារលង់ទឹក ក្រោយពិនិត្យរួចសពត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ រង់ចាំសាច់ញាតិមកទទួលពីប្រទេសចិន៕

មតិយោបល់