ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ កាច់កម៉ូតូគេបានសម្រេច រត់មិនរួចត្រូវគេវាយរហូតស្លាប់ម្នាក់ ម្នាក់ទៀតជិះរត់បាត់!

កណ្តាល: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ជិះរត់គេចខ្លួនបាត់ម្នាក់ ចំណែកម្នាក់ទៀត ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់វាយរហូតស្លាប់ខណ:ដែលនៅលើរថយន្តសង្គ្រោះ ។ ករណីនេះកើតឡើងនៅចំណុច​ទំនប់៩០ ភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ សា​ ឆវន្ត័ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតោតម៉ាឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង មុខរបរ កម្មកររោងចក្រ ។ ចំណែកជនសង្ស័យមានគ្នា២នាក់៖
១.ឈ្មោះ ហួយ លឿង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ (ស្លាប់)
២.មិនស្គាល់អត្តសញ្ញាណយកម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាក់លេខ កណ្តាល 1W-4977 រត់បាត់។

ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-0132 ។

មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូទៅមើលមង នៅកន្លែងកើតហេតុហើយជនរងគ្រោះទុកម៉ូតូ នៅលើទំនប់លេខ៩០ចាក់សោរ បិទសន្ទះសោនិងដកខ្សៀបូស៊ី រួចជនរងគ្រោះ ចុះទៅមើលមង ចម្ងាយប្រហែល១០០ម៉ែត្រ ពេលមើលមងរួច ដើរត្រឡប់មក រកម៉ូតូវិញស្រាប់តែឃើញ ជនសង្ស័យ២នាក់កំពុងកាច់ក ម៉ូតូរបស់ខ្លួនក៏ ស្រែកថា៖ ចោរៗ ជួយផង ពេលនោះមានប្រជាពលរដ្ឋ បង់សំណាញ់ ដាក់មងនៅខាងមុខ ស្ទាក់ពីមុខ ជន
សង្ស័យ ក៏បើកម៉ូតូត្រឡប់ថយមកក្រោយវិញ មកដល់ទល់មុខជនរងគ្រោះ ជនសង្ស័យ ក៏បើក ម៉ូតូបុកជនរងគ្រោះ តែជនរងគ្រោះ យកមែក
សង្កែ វាយលើជនសង្ស័យបណ្តាលឲ្យ ដួលម៉ូតូរួចជនសង្ស័យ បានវាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះ ពេលនោះប្រជាពលរដ្ឋជាច្រើន
នាក់មកព្រួតជួយជនរងគ្រោះ វាយម្នាក់មួយដៃ មួយជើងបណ្តាលឲ្យ ជនសង្ស័យ ម្នាក់ស្លាប់បាត់បង់ជីវិត នៅពេលដឹក តាមរថយន្ត សង្គ្រោះ ចេញពី កន្លែងកើតហតុ ហើយកម្លាំងប៉ុស្តិ៍រាយការណ៍ មកផ្នែកជំនាញចុះមកជួយអន្តរាគមន៍ ពិនិត្យនិង រាយការណ៍មកជំនាញខេត្ត។

ករណី នេះសមត្ថកិច្ចកំពុងបន្តតាមរកចាប់បក្ខពួក ដែលនៅសល់កំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់