ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ចុះព្យាបាលជំងឺ ចែកឱសថ អប់រំសុខភាព និងចែកមុងសុវត្ថិភាព ដល់បងប្អូនដែលរងគ្រោះដោយសារទឹកជំនន់

ស្ទឹងត្រែង: សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង កំពុងចុះពិនិត្យនិងព្យាបាលជំងឺ ចែកឱសថ អប់រំសុខភាព និងចែកមុងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រុមការងារខេត្ត ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨៕

មតិយោបល់