ព័ត៌មានជាតិ

Update៖ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ លើសកម្រិតប្រកាសអាសន្ន

ស្ទឹងត្រែង: យោងតាមផាកហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១១:៩០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០,៤០ម៉ែត្រ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ នៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ទឹកទន្លេសេកុង ហក់ឡើងកម្ពស់នេះ គឺដោយសារការហូរចូលទឹកជំនន់ពីការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ៕

មតិយោបល់