ព័ត៌មានជាតិ

កូនបង្កើត យកផ្គាក់កាប់សម្លាប់ឪពុកខ្លួនឯង នៅខេត្តស្វាយរៀង រត់មកភ្នំពេញ មកជាប់ខ្នោះនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២!

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីសាច់ញាតិជនរងគ្រោះថា ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពកាប់សម្លាប់ឪពុកបង្កើត នៅឯខេត្តស្វាយរៀង ហើយរត់គេចខ្លួនមកសម្ងំនៅផ្ទះ​ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ខេត្តស្វាយរៀង និងឃាត់ខ្លួនបានកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផល ឆាយយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ (ឃាត់ខ្លួន ) ស្នាក់នៅចំណុចកើតហេតុខាងលើ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សុខ មន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ស្នាក់នៅចំណុចកើតហេតុខាងលើ ត្រូវបានជនសង្ស័យ យកកាបំបិតផ្គាក់កាប់ចំបំពង់.កចំនួន១កាបិត, ស្មារខាងឆ្វេងចំនួន១កាំបិត និងដើមទ្រូងចំនួន១កាំបិត ។

តាមប្រភពពីសាច់ញាតិ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ ជនសង្ស័យ បានធ្វើសកម្មភាពកាប់សម្លាប់ឪពុកបង្កើត នៅឯខេត្តស្វាយរៀង រួចគេចមកភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ភ្លាម សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ បានចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដោយជនសង្ស័យ បានឆ្លើយសារភាពថារូបគេ ពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ឪពុកបង្កើតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ច ជនសង្ស័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយ យកទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់