ព័ត៌មានជាតិ

ចូលលួចម៉ូតូតែលួចមិនបាន កុំឲ្យស៊យ លួចទូរសព្ទ ត្រូវម្ចាស់ទាន់ ជាប់ខ្នោះបានសម្រេច!..

កណ្តាល: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីលួចម៉ូតូ នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ នៅ វណ្ណដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំ នៅភូមិឃុំកើតហេតុខាងលើ(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ គួយ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-7170។,ទូរស័ព្ទម៉ាក I Phone 5 ពណ៌ស ១ គ្រឿង។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FY-7170 ពណ៌ខ្មៅ, ទូរស័ព្ទម៉ាក I Phone 5 ពណ៌ស ១គ្រឿង។

នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើជន សង្ស័យបានដើរចូលទៅក្រោមផ្ទះជនរងគ្រោះ ហើយបានបណ្តើរម៉ូតូរបស់ជនរងគ្រោះចេញ
ពីក្រោមផ្ទះ តែយកមិចរួចដោយជនរងគ្រោះចាក់សោ.កជាប់ បន្ទាប់មកក៏ដើរចូលក្រោមផ្ទះម្តងទៀត ដកយកទូរស័ព្ទ ដែលជនរងគ្រោះកំពុងបញ្ចូលភ្លើងនៅលើក្បាលដំណេក។ ខណ:នោះជនរងគ្រោះដឹងខ្លួនរួចឃើញជនសង្ស័យ ក៏បានស្រែកថា៖ ចោរៗផ្អើលអ្នកជិតខាងក៏នាំគ្នាចាប់ជនសង្ស័យបាន នៅកន្លែងកើតហេតុ រួចបានទូរស័ព្ទមកប្តឹង ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្ទាយដែក ក្រោយទទួលព័ត៌មានកម្លាំង នគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើពិត
ប្រាកដមែន។

ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាម នីតិវិធី៕

មតិយោបល់