ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ ឃាតកដៃឆៅសម្លាប់កាត់ក្បាលក្មេងប្រុសម្នាក់ប្លន់យកម៉ូតូនៅខេត្តតាកែវ ចាប់បានហើយ​!

​បាត់ដំបង: នៅព្រឹកថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា អនុវតតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការយល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចូលរួមដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកម្រៀង ឃាតកដៃឆៅសម្លាប់កាត់ក្បាលជនរងគ្រោះប្លន់យកម៉ូតូកាលពីថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៨នៅភូមិស្មន់មុន្នី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានចាប់ខ្លួននៅក្នុងមូលដ្ឋានស្រុកកម្រៀង ខេត្តបាត់ដំបង វេលាម៉ោង៩និង៣០នាទី តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរតុលាការខេត្តតាកែវ ។

ជនស័ង្សយទាំង២នាក់ ទី១ឈ្មោះ ផាន់ បញ្ញារិទ្ឋ ហៅវ៉េវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាជនដៃដល់ និងទី២ឈ្មោះ ហុន ធីតា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកផ្សំគំនិត។
បច្ចុប្បនជនសង័្សយទាំង២នាក់ កំពុងរៀបចំបញ្ជូនទៅសមត្ថកិច្ចនគរបាលខេត្តតាកែវចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់