ព័ត៌មានជាតិ

សូមជួយShare! មានបងប្អូនណាបាត់សាច់ញាតិទេ? ប្រទះឃើញសពបុរសចំណាស់ម្នាក់អណ្តែតទឹកមាត់ទន្លេមេគង្គ នៅស្រុកល្វាឯម!..

កណ្តាល: កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពអណ្តែតទឹក នៅ
មាត់ទន្លេមេគង្គ ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

សាកសពមិនស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ភេទប្រុស អាយុប្រហែល ក្រោម៤០ឆ្នាំ កម្ពស់១.៧០ម៉ែត្រ សម្បុរសណ្តែកបាយ មានពាក់ក្រវិលដែក នៅត្រចៀកខាងស្តាំ ពាក់អាវយឺតដៃខ្លីខៀវ ឆ្នូត ស មិនមានស្លៀកខោ។

កម្លាំងផ្នែកជំនាញ. កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍កោះរះ មេឃុំ ក្រុមប្រឹក្សាឃុំមេភូមិ ពេទ្យមណ្ឌលសុខភាពកោះរះ បានធ្វើការពិនិត្យ
សាសពនៅកន្លែងកើតហេតុតែម្តង។

ការសន្និដ្ឋាន របស់លោក គ្រូពេទ្យ និងកម្លាំងជំនាញសាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ សាកសពត្រូវបានកប់រក្សាទុកនៅវត្ត ចាស់ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីស្រាវជ្រាវរក បងប្អូនគ្រួសារសពមកយកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់