ព័ត៌មានជាតិ

ផ្អើលមនុស្សម្នាទាំងយប់ រថយន្តពីរគ្រឿងពន្លះគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ២ គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ទន: ភីធីធី តាមបណ្តោផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងទៀត ម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល1A-0913 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿយ៉ាងលឿន ក៏បានរ៉េចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាក HONDA FIT ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0834 បានធ្វើដំណើរតាមបណ្តោផ្លូវ២០០៤ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ចំពីមុខពេញទំហឹង បណ្តាលរថយន្តទាំងពីរ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណ:អ្នកបើករថយន្ត HONDA រងរបួសស្រាល ចំណែកឯអ្នកបើករថយន្ត CRV បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង ដោយបានយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់