ព័ត៌មានជាតិ

ឪពុកចិត្តកំណាច! រំលោភកូនស្រីខ្លួនឯង គ្មានក្តីមេត្តា!..

កណ្តាល: នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីឪពុករំលោភកូនស្រីខ្លួនឯង។

ជនរងគ្រោះអាយុ៨ឆ្នាំ។ ឪពុកឈ្មោះ សុធី វិជ័យចិត្រា អាយុ២៩ឆ្នាំ មុខរបរនេសាទត្រី និងម្តាយឈ្មោះធី សុជាតិ អាយុ ២៩ឆ្នាំ មុខរបរកសិករ អ្នកទាំង២មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ជាមួយគ្នា។

នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានចូលទៅក្នុងបង្គន់របស់ ឈ្មោះធូ ចាន់ថុល ពេលនោះកូនស្រីរបស់ខ្លួនក៏បានចូលមកក្នុងបង្គន់នេះដែរ ដើម្បីបត់ក៏ត្រូវបានឪពុកនៅក្នុងបង្គន់ ចាក់គន្លឹះពីខាងក្នុងជាប់ ហើយបានដោះខោអាវចេញពីខ្លួនកូនស្រី រួចឲ្យកូនស្រីមើលរឿងអាសអាភាសផង និងមើលហ្គេមស្វិតផង តាមទូរសព្ទ័ជាមួយខ្លួនជាឪពុក។ បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពរំលោភតែម្តង។

ពេលនោះម្តាយ បាត់កូនយូពេក ក៏ដើរទៅលបមើល ឃើញដូច្នេះ ទើបបាននាំកូនប្រុសឈ្មោះ វិជ័យ យូហាន ឲ្យហៅជនរងគ្រោះចេញមកក្រៅបង្គន់អនាម័យ។ ចំណែកជនសង្ស័យនៅក្នុងបង្គន់រយ:ពេល២០នាទីក្រោយមក ទើបចេញពីបន្ទប់។ លុះនៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ម្តាយជនរងគ្រោះមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រកាខ្ពស់ អំពីរឿងហេតុខាងលើនេះតែម្ដង។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ អន្ដរាគមន៍ ដោយឲ្យម្ដាយនាំកូនស្រីទៅមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យបាននាំខ្លួនមកប៉ុស្ដិ៍រដ្ឋបាល ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។
សូមបញ្ជាក់ថា: ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយ:ពេល៤ខែ ក្នុងឆ្នាំ២០១៣ ពីបទ ហិង្សាក្នុងគ្រួសារផងដែរ៕

មតិយោបល់