ព័ត៌មានជាតិ

ជិះម៉ូតូទៅបុកអ្នកថ្មើរជើង ខណៈម៉ូតូដួល រីឯម្ចាស់ត្រូវរថយន្តកិនស្លាប់ និងរបួសធ្ងន់ម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលម៉ូតូដួល ចូលរថយន្តកិនអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះ អ្នកថ្មើរជើងឈ្មោះ ផេន ឃាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់ បាក់កំភួនជើងឆ្វេង)។

ចំណែកម៉ូតូបង្ក ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1J-7222 បើកដោយឈ្មោះ សុទ្ធ បូរិន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។

រីឯរថយន្តបើកកិនម្ចាស់ម៉ូតូ ម៉ាកសាំងយ៉ុង មិនស្គាល់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចខ្លួនបាត់។

វត្ថុតាងរួមមានម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារអ្នកថ្មើជើង ដើរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរលឿន៕

មតិយោបល់