ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលោម៉ោង ៥ និង២៥នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត ស្ថិតនៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍។

ជនរងគ្រោះឈ្មោះ បាន សុផាន់ណា ភេទប្រុស អាយុ០២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បានកើតទ្បើងដោយសារជនរងគ្រោះចុះលេងទឹកអូរ ទើបបណ្តាលឲ្យលង់ស្លាប់បែបនេះ៕

មតិយោបល់