ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង សឿ ឡងឌី អនុញ្ញាតឲ្យ ជនសង្ស័យពាក់ព័ន្ធ រឿងញៀន ២នាក់វិលទៅផ្ទះសំបែងវិញ

ភ្នំពេញ: យ៉ាងហោចណាស់ មានជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធ សំណុំរឿងគ្រឿងញៀន ចំនួន ២នាក់ មានសំណាងណាស់ ដែលត្រូវលោកព្រះរាជអាជ្ញារង សឿ ឡងឌី ផ្តល់ក្តីមេត្តាអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ដោយមិនបាច់បញ្ជូនទៅជាប់គុក ឬមណ្ឌលកែប្រែ ដូចជនសង្ស័យផ្សេងៗនោះទេ។ នេះបើយោងតាមការបញ្ជាក់ ពីនគរបាលខណ្ឌសែនសុខ ដែលជាអ្នក ចាប់បញ្ជូនក្រុមជនសង្ស័យ ទៅឲ្យលោកព្រះរាជអាជ្ញារង សឿ ឡងឌី សម្រេច។

ប្រភពឲ្យដឹងថា ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង សឿ ឡងឌី ដោះលែងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ទី១ឈ្មោះ ញឹម វិចិត្រ ភេទប្រុស និងទី២ឈ្មោះ សុខ វិសាល ភេទប្រុស។

សូមជម្រាបជូនថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួន ក្រុមជនសង្ស័យលើ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងទី២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បន្ទាប់មកក៏ត្រូវបានលោកព្រះរាជអាជ្ញារង សឿ ឡងឌី សម្រេចដោះលែងទៅវិញ។

សូមបញ្ជាក់ថា ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបើកយុទ្ធនាការទ្រង់ទ្រាយធំ ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីដើមឆ្នាំ២០១៧ ដោយមិនទាន់បានបិទបញ្ចប់នៅឡើយទេ៕

មតិយោបល់