ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ក្រោយបញ្ចប់ការស្រាវជ្រាវទើបដឹងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍

ព្រៃវែង: មានករណីប្រទះឃើញសពបុរសម្នាក់ បានអណ្តែតទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវកែងដំរីស៊ី ក្នុងភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

យោងតាមប្រភពព័ត៌មាន សពជនរងគ្រោះមានឈ្មោះ ទូច វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិសម្លលី ឃុំស្តៅកោង។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីពិនិត្យសពរួច បានឃើញស្ថានភាពផ្លូវមានស្នាមដួលអូសប្រវែង២៣ម៉ែត្រ ពីទឹក ទើបនាំគ្នាចុះទៅរាវ ក៏ឃើញម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1H-2794 ធ្លាក់ចូលទៅក្នុងទឹក ទើបសមត្ថកិច្ចសន្និដ្ឋាន ការស្លាប់នេះជាករណីគ្រោះថ្នាក់ចរាចរណ៍៕

មតិយោបល់