ព័ត៌មានជាតិ

មន្ត្រីនគរបាលការពារព្រំដែនគោកវរៈ៣០៣ ម្នាក់ ស្រវឹងស្រាខ្យល់គស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកសែនមនោរម្យ

មណ្ឌលគិរី: កាលពីវេលាម៉ោង០៨ និង៤០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ជាមន្ត្រីនគរបាលការពារព្រំដែនគោកវរ:៣០៣ បានស្រវឹងស្រាខ្យល់គស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចផ្សារសែនមនោរម្យ ក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អៀម សាវិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាលការពារព្រំដែន គោកវរ:៣០៣ ទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានស្លាប់កាលពីវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យបង្អែកសែនមនោរម្យ។

ក្រោយពិនិត្យសាកសពរួច កម្លាំងជំនាញសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយមូលហេតុ៖ ស្រវឹងស្រាខ្លាំងបណ្តាយឲ្យខ្យល់គស្លាប់ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់