ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់ រត់លេងទឹកភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

​បន្ទាយមានជ័យ: នៅថ្ងៃច័ន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៤ជាង មានករណីររន្ទះបាញ់មនុស្សស្លាប់ ខណ:ដែលក្មេងប្រុសខាងលើបានកំពុងរត់លេងទឹកភ្លៀងជាមួយក្មេងក្នុងភូមិ នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សាកសពមានឈ្មោះ ឆន ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ឪពុកឈ្មោះ ប៉ែន ឆន អាយុ៥១ឆ្នាំនិងម្តាយឈ្មោះ ផន ផុន អាយុ៤៨ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ (ប្រុស៤នាក់) រស់នៅភូមិឃុំ កើតហេតុខាងលើ៕

មតិយោបល់