ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSCGបត់ឆ្វេងប៉ះជាមួយម៉ូតូ កៀបម៉ូតូចូលក្រោមរថយន្ត

​ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSCG បើកស្របទិសគ្នា ខណ:ដែលរថយន្តបត់ឆ្វេងក៏ជ្រុលប៉ះគ្នាជាមួយម៉ូតូកៀបចូលក្រោមរថយន្ត ម៉ូតូរងការខូចខាត មនុស្សមិនមានគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ម៉ូតូដែលរងការខូចខាតម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1H 2185។
រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនSCG ម៉ាកហ៊ីណូ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ5A 0923។ អ្នកបើករថយន្តនិងម៉ូតូមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូបើកស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តបើកបើកខាងស្តាំ ម៉ូតូបើកខាងឆ្វេង ខណ:ដែលមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបត់ឆ្វេងឆ្លងផ្លូវ បំណងទៅជើងវិញ មិនដឹងយ៉ាងម៉េចក៏ប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យម៉ូតូចូលកល់ក្រោមរថយន្តតែម្តងចំណែកមនុស្សរបួសបន្តិចបន្តួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុយកម៉ូតូនិងរថយន្ត ដាក់ខាងហើយភាគីទាំងសងខាងសម្របសម្រួលរកដំណោះស្រាយដើម្បីបញ្ចប់រឿង៕

មតិយោបល់