ព័ត៌មានជាតិ

នគរបាលស្រុកអង្គស្នួលយកអំណោយរបស់លោកស្នងការទៅចែកជូនដល់ជនពិការអតីតយុទ្ធជន

(កណ្តាល:) នគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិកាស្រុកអង្គស្នួលនិង​ជា​ប្រធាន​ស.អ.កស្រុក និងក្រុម​ការងារ​​ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល និងលោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល និងជាប្រធានកិត្តិយស ស.អ.ក មានអង្ករ​០១បាវ(៥០km) ថវិការ២០ម៉ឺនរៀល -ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស-មី០១កេសតូច យកទៅ​ចែកជូន​ និងសួរសុខទុក្ខ​ដល់​សមាជិ​កស.អ.ក ឈ្មោះ​ វាន់​ តាប​ ភេទប្រុស​ រស់នៅភូមិ​ព្រៃរការ​ ឃុំឆក់ឈើនាង​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ជាជនពិការ​ ស្លាប់មួយ​ចំហៀងខ្លួន​ ដែលកំពុងសម្រាកព្យាបាល​នៅផ្ទះ​(អតីតយុទ្ធជន)។
លោកអធិការ បានបញ្ជាក់ថា និងបន្តរសកម្មភាពមនុស្សធម៌ នេះជារឿងរហូត៕

   
    
   

មតិយោបល់