ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន ក្នុងស្ថានភាពផ្លូវកោង ក៏ដួល បណ្ដាលឲ្យស្លាប់ និងរបួស ៣នាក់

មណ្ឌលគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូមួយគ្រឿង បានជិះលឿនក្នុងស្ថានភាពផ្លូវកោង បណ្ដាលឲ្យដួលដោយខ្លួនឯង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ៧៦ ទល់មុខផ្សារកែវសារ៉ាន
ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

អ្នកបើកម៉ូតូ ឈ្មោះពៅ សុ ផាត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបចៅសង្កាត់សុខដុម រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានបើកម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1F4672 គ្មានមួក គ្មានកញ្ចក់ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ វ៉ា ចន្ធី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ ត្រូវជាប្រពន្ធ (រងរបួសធ្ងន់) និងម្នាក់ទៀតឈ្មោះ ឌឿន ភេទស្រី ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង រួចប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់