ព័ត៌មានជាតិ

បងស្ម័គ្រ អូនស្មោះ ចុងក្រោយខាងបងជាប់ខ្នោះ ដោយសារខាងអូន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរួមភេទជាមួយអនីតិជន(ក្រោមអាយុ១៥ឆ្នាំ) កាលពីវេលាម៉ោង២ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ ជា សំណាង២ ទីតាំងលេខ៣០៨ ផ្លូវលេខ៤៣០ ក្រុម២ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ម៉ឺន សារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ខ្មែរ មុខរបរជាងផ្សារដែកស្នាក់នៅក្នុងការដ្ឋានសំណង់ សាលាមត្តេយ្យសុវណ្ណភូមិ ទីតាំងគ្មានលេខ ផ្លូវលេខ៤៧៦ សង្កាត់ ទួលទំពូង២ ខណ្ឌចម្ការមន ( គ្មានប្រើប្រាស់ថ្នាំញៀន ) ។

ជនរងគ្រោះឈ្មោះក-ស-ព-ណ ភេទស្រី អាយុ១៤ឆ្នាំ ខ្មែរ មុខរបរ អ្នកមើលក្មេងនៅផ្ទះ ។

មុនពេលកើតេហតុជនរងគ្រោះជាអ្នកថែទាំក្មេងឲ្យគេ ( រយ:ពេល៦ខែ )មកហើយបានស្គាល់គ្នាជាមួយជនសង្ស័យខាង លើរយ:ពេលជាង០១ខែ ដោយជនរងគ្រោះតែងតែរុញរទេះដឹកក្មេង កាត់កន្លែង ធ្វើការរបស់ជនសង្ស័យ ក្រោយមកក៏បានទំនាក់ទំនង គ្នាតាមទូរសព្ទ ព្រមទាំងលេងឆាតជាមួយគ្នាជាញឹកញាប់។ លុះនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ម៉ោង៩យប់ អ្នកទាំង២ បាន លេងឆាតជាមួយគ្នា រហូតដល់ម៉ោងប្រហែល១២និង៣០នាទីយប់ឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក៏ឈប់លេងឆាត ហើយក៏បិទទូរសព្ទសម្រាករាងៗខ្លួន ។ ហើយនៅម៉ោង ២អាធ្រាត្រ ជនសង្ស័យបាន ទូរសព្ទទៅជនរងគ្រោះ ដើម្បីបបួលចេញក្រៅដើរលេង ហើយជនរងគ្រោះក៏បានលួចចេញមកខាងក្រៅផ្ទះដោយមិនឲ្យម្ចាស់ផ្ទះដឹង ហើយបានមកជួបនឹងជនសង្ស័យ រួចនាំគ្នាចូលផ្ទះសំណាក់ ជា សំណាង២ ដោយជួលបន្ទប់លេខ ២០៥ ជាន់ទី២ រយ:ពេល៣ម៉ោងតម្លៃ៥ដុល្លារ។ ក្រោយពីស្នាក់នៅយប់នោះ ជនសង្ស័យ បានលួងលោមជនរងគ្រោះថាខ្លួនហ៊ានធ្វើហ៊ានទទួលខុសត្រូវទាំងអស់ និងសន្យាថាស្រឡាញ់និងយកធ្វើជាអនាគត ទើបនៅយប់នោះជនរងគ្រោះ ព្រមហើយគេងជាមួយគ្នាបានសម្រេចចំនួន១លើក ហើយមិនបានពាក់ស្រោមការពារផងដែរ ។

លុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ម៉ោង៦និង៣០នាទីក៏នាំគ្នាចុះពី ផ្ទះសំណាក់មកក្រោមវិញ ក៏បានជួបនឹងម្ចាស់ផ្ទះដែលខ្លួនមើល ថែក្មេង (ដោយសារម្ចាស់ផ្ទះមើលក្មេងបាត់ជនរងគ្រោះហើយបាន តេទូរសព្ទសួររក ទើបដឹងថាជនរងគ្រោះ ដេកនៅផ្ទះសំណាក់ខាងលើ ) ហើយក៏បាននាំខ្លួនជនសង្ស័យ រួមនឹងជនរងគ្រោះមកប៉ុស្តិ៍នគរបាលទួលទំពូង២ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់