Post News Media ព័ត៌មានជាតិ រថយន្តហ្វត បើ...

រថយន្តហ្វត បើកគេចពីគោយន្តកន្ត្រៃ បុកបង្គោលស្លាកសញ្ញាតាមដងផ្លូវ

រតនគិរី: កាលពីវេលាម៉ោង៨ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណី បើកបររថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកបង្គោលស្លាកសញ្ញាតាមដងផ្លូវ បណ្តាលឲ្យបាក់ទាំងស្រុង ខណ:ដែលព្យាយាមបួងចង្កូតគេចពីគោយន្តកន្ត្រៃ នៅលើផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តខាងលើម៉ាក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9183 បើកបរដោយឈ្មោះ ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ប្រកបមុខរបរ ស៊ីឈ្នួលបើករថយន្តតាក់ស៊ី ពីកើតទៅលិច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ទៅធ្វើអន្តរាគមន៍ឲ្យជួសជុលឡើងវិញ រាល់សំណងនៃការខូចខាត៕

Loading...