ព័ត៌មានជាតិ

​អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ផ្អើលសមត្ថកិច្ចទាំងល្ងាច​ នៅក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅមុខមន្ទីរព្យាបាលនគររាជ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲឆេះខូចខាតសំយ៉ាបផ្ទះលក់បាយទំហំ៣×១២ម៉ែត្រ ធ្វើពីថ្មប្រក់សង្ក័សី របស់ឈ្មោះ ឡាច ចិត្រ ភេទប្រុស៤១ឆ្នាំ រស់នៅភូមិខាងលើ។

អ្នកជួលផ្ទះឈ្មោះ ឈុន ធារឹទ្ធ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។
ការខូចខាត សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី(តាមការអះអាងពីអង្គភាពពន្លត់អគ្គិភ័យ) មិនបង្ករការគ្រោះថ្នាក់ដល់មនុស្សទេ។

ដោយមានការជួយអន្តរាគមន៍បានទាន់ពេលវេលាពីរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់ក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ១គ្រឿង,រថយន្តរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង។ អគ្គីភ័យនេះបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច៕

មតិយោបល់