Post News Media ព័ត៌មានជាតិ រថយន្តរបស់មន្...

រថយន្តរបស់មន្ត្រីរាជការមួយរូប បើកបុកជាមួយម៉ូតូមន្ត្រីឥណទាន បណ្តាលឲ្យរបួសធ្ងន់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមន្ត្រីឥណទានម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលំគ្រួសក្រហម ក្នុងភូមិអង្គរនាប ឃុំ ត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីសRX300 ពណ៌ប្រផេះ​ ពាក់ស្លាកលេខ តាកែវ 2A-8586 បើកបរដោយឈ្មោះ ហង់ វ៉ឹង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រីរាជការ (គ្មានរបួស) នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បើកបរមកពីទិសខាងត្បូង លុះដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-0027 បើកបរដោយឈ្មោះ ចាប គង់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីឥណទាន (រងរបួសធ្ងន់) ជនជាតិខ្មែរ នៅឃុំទ្រា​ ស្រុក​​សំរោង ខេត្តតាកែវដែលបើកបរមកពីទិសខាងជើង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ក្រោយមកសមត្ថកិច្ចបានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី ដោយយកវត្ថុតាងម៉ូតូនិងរថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...