ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបស្ទាក់ចាប់បាន សាច់មាន់ខូចគុណភាពដែលនាំចូលពីប្រទេសថៃ!

បាត់ដំបង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៍អូររំដួល កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិអូររំដួលដោយស្ទាក់ចាប់បាននូវ៖
– សាច់មាន់ ខូចគុណភាពចំនួន ២០០ គ.ក.
– នំខូចគុណភាពចម្រុះចំនួន ៦០ គ.ក.
– ទឹកម្ទេសចំណុះ ៣០០ មីលីលីត្រ ចំនួន ២០ ដប ហួសកាលបរិច្ឆេទប្រើប្រាស់ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ និងបានយកទៅដុតកម្ទេចចោល ភ្លាមៗ ដោយមាន ការចូលរួមពីគ្រប់ស្ថាប័នរួមមាន គយ និងប៉ូលិស៕

មតិយោបល់