ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ!

កណ្តាល: កាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ មានករណីលួច(គាស់ផ្ទះ) នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សេន ម៉ារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ត្រី។
ជនល្មើសឈ្មោះ សា យូសុះ ភេទប្រុស អាយុ២៤ឆ្នាំ
ទីលំនៅភូមិសង្កាត់ជាមួយគ្នា មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកiphone s.plusពណ៌ផ្កាឈូក(យកបានមកវិញ) ម៉ាកSAMSUNGNOT២ ពណ៌ស។

កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោទ្វារ រួចហើយក៏ធ្វើដំណើរទៅទិញត្រីនៅផ្សារព្រែកព្នៅដើម្បីយកមកលក់បន្ត។ លុះដល់វេលាម៉ោង៥ និង៥០នាទីថ្ងៃខែឆ្នាំដដែល ពេលដែលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញបង្អួចចំហ ដោយចម្រឹងបង្អួចវៀច ក៏ចាក់សោចូលទៅមើលអីវ៉ាន់ក្នុងផ្ទះ ស្រាប់តែបានបាត់ទូរស័ព្ទអស់ចំនួន២គ្រឿងតែម្តង។ បន្ទាប់មកជនរងគ្រោះក៏បានស៊ើបសួរអ្នកជិតខាង រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ទើបជនរងគ្រោះហៅជនល្មើសប្រគល់ជូននគរបាលប៉ុស្តិ៍ដើមមៀន ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគាស់បង្អួចផ្ទះជនរងគ្រោះលួចយកទូរស័ព្ទពិតប្រាកដមែន។

បន្ទាប់មកជនល្មើសរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់