ព័ត៌មានជាតិ

ស្រឡាញ់គ្នា៥ខែ រួមភេទជាមួយគ្នាជាច្រើនដង ឪពុកតាមទាន់ប្តឹងប៉ូលិសចាប់វាយខ្នោះ!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅបុរីគ្រីស្តាល់ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះអាយុ១៤ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។ ជនល្មើសឈ្មោះ ភៅ សុខួច ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ​​ខណ្ឌមានជ័យ រាជធានីភ្នំពេញ
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

កន្លងមកជនរងគ្រោះនិងជនល្មើសបានស្រឡាញ់គ្នាអស់រយ:ពេលប្រហែល៥ខែមកហើយ តែឪពុកម្តាយខាងស្រីមិនពេញចិត្តទេ គឺបំបែកអ្នកទាំងពីរមិនឲ្យជួបគ្នាទេ ប៉ុន្តែជនរងគ្រោះ និងជនល្មើសតែងតែណាត់ជួបគ្នា និងបានរួមភេទនៅផ្ទះកើតហេតុ(ផ្ទះរបស់ឪពុកម្តាយជនរងគ្រោះទិញទុកចោល)ជាច្រើនដងមកហើយ។ លុះដល់ថ្ងៃកើតហេតុខាងលើឪពុកជនរងគ្រោះក៏បានតាមរកជនរងគ្រោះឃើញដេកជាមួយជនល្មើសនៅផ្ទះកើតហេតុ ក៏បានប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានស្រឡាញ់គ្នា និងបានរួមភេទជាមួយជនរងគ្រោះជាច្រើនដងពិតប្រាកដមែន។ បន្ទាប់មកបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់